ការរៀបចំកម្មវិធីសិក្ខាសិលារបស់ក្រុុមហ៊ុន CCTIASIA CO,.LTD
(Phom phenh Cambodia)
ក្រុមហ៊ុន CCTi Asia រៀបចំសិក្ខាសិលាស្តីអំពីប្រពន្ធ័សុវិត្តិភាព និងឧបករណ៏ដំណោះស្រាយជាផ្នែកតភ្ជាប់ជាមួយប្រពន្ធ័កាមេរ៉ាសុវត្តិភាព
នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2016 នេះនៅឯសណ្ឋាគារ Sunway Hotel Phnom Penh ក្រុមហ៊ុន CCTi Asia Co., Ltd. ដែលជា ក្រុមហ៊ុន ចែកចាយ នៅផលិតផល និងសេវាកម្មឈានមុខគេមួយខាងផ្នែកផលិតផលការពារប្រពន្ធ័សុវត្ថិភាព បានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន AVTECH (Taiwan), IDS Inhep (South Africa), NESS (Australia/USA), Comnet (USA) រៀបចំឡើងនូវសិក្ខាសិលាមួយស្តី អំពីប្រពន្ធ័សុវិត្តិភាព និងឧបករណ៏ ដំណោះស្រាយជាផ្នែកតភ្ជាប់ទៅនឹងប្រពន្ធ័កាមេរ៉ាសុវត្តិភាព។ នៅក្នុងព្រឹត្តិការណ៍ គឺមានការចូលរួមជាច្រើន ពីសំណាក់អតិថិជនដែលជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន CCTi Asia មានដូចជាក្រុមហ៊ុនសំណង់ និងវិស្វកម្មក្រុមហ៊ុនចែកចាយផលិតផលបន្ត ក្រុមហ៊ុនផ្គត់ផ្គង់អ៊ិនធើណេត ទូរសព្ទ័ ធនាគារ សកលវិទ្យល័យ សណ្ឋាគារ និងបណ្តាស្ថាប័នផ្សេងៗជាច្រើនទៀត។
លោក សូ សុផាណ្ណារ៉ា ដែលជាប្រធានក្រុមហ៊ុន CCTi Asia បានមានប្រសាសន៏ថា បន្ទាប់ពីចាប់ផ្តើមដំណើរការអាជីវកម្ម ក្រុមហ៊ុន បានទទួលជោគជ័យជាបន្តបន្ទាប់ ។ សម្ថតភាព ការអនុវត្តន៍របស់ក្រុមហ៊ុន CCTi Asia បានផ្តល់ភាពជឿជាក់ ពីសំណាក់ដៃគូរពាណិជ្ជកម្មឈានមុខគេនៅលើពិភពលោក និងបានទទួលនៅសិទ្ធចែកចាយផ្តាច់មុខនៅផលិតផល ដែលមានដូចជា AVTECH, IDS, NESS, Comnet, Hundure និង Alantek Copper and Fiber.ទទឹមនិងនេះ CCTi ក៏មាននៅដៃគូរសហការជាច្រើន មកពីបណ្តាប្រទេសផ្សេង ដូចជាផលិតផលមកពីក្រហ៊ុន Innodep, , Inter-M, Commax, Eldes, Fortinet, CAME, Cisco, ATI, Samsung, Epson, Notifier, Fluke Networks, NEC, Alcatel, Socomec, APC, Dell, IBM, HP, Microsoft និងផលិតផលជាច្រើនទៀត។
ផលិតដែលមានបង្ហាញរួមមានដូចជា៖
1.AVTECH ជាប្រពន្ធ័កាម៉េរាសុវត្តិភាព
2.IDS Inhep ជាប្រពន្ធ័ការពារសុវិត្តិភាព ពីការចូលក្នុងតំបន់ហាមឃាត់ រឺក៏អគ្គីភ័យ និងមាននៅប្រពន្ធ័គ្រប់គ្រងទ្វារចេញចូល ដោយផ្តល់ជាដំណឹង តាមប្រពន្ធ័ទូរសព្ទ័
3.NESS Corporation ជាប្រពន្ធ័ការពារសុវិត្តិភាព ពីការចូលក្នុងតំបន់ហាមឃាត់ រឺក៏អគ្គីភ័យ និងមាននៅប្រពន្ធ័គ្រប់គ្រងទ្វារចេញចូល ដោយផ្តល់ជាដំណឹង តាមប្រពន្ធ័ទូរសព្ទ័។ Ness ក៏មាននៅប្រពន្ធ័ អូតូម៉ាទិក ក៏ដូចជាប្រពន្ធ័ Home Smart ក្នុងការបញ្ជា ប្រពន្ធ័ភ្លើង និង ត្រួតពិនិត្យដូចជា លេចទឹក, កំណត់ពេលវេលាស្រោចស្របសួនច្បារជាដើម។
4.Comnet Communication, Fiber Optic, Copper and Wireless Transmission Products ដែមានឧបករណ៏ ជាច្រើនផ្តល់នៅ ដំណោះស្រាយជាផ្នែក តភ្ជាប់ ទៅនឹង ប្រពន្ធ័កាមេរ៉ាសុវត្តិភាព។
Leave a Reply