ក្រុមហ៊ុន​ CCTi​ ASIA​ សហការ​ជាមួយ​ក្រុមហ៊ុន​ Alantek​ Communication​ Asia​ បង្ហាញ​ផលិតផល​ថ្មី​

​នៅ​ថ្ងៃ​ទី​ 25​ ខែសីហា​ ឆ្នាំ​ 2016​ នៅ​ឯ​សណ្ឋាគារ​ Intercontinental​ Phnom​ Penh​ ក្រុមហ៊ុន​ CCTi​ Asia​ Co.,​ Ltd​ ដែល​ជា​ក្រុមហ៊ុន​ ចែកចាយ​នូវ​ផលិតផល​និង​សេវាកម្ម​ឈានមុខ​គេ​ ខាង​ផ្នែក​ផលិតផល​ត​ភ្ជាប់​បណ្តាញ​ទិន្នន័យ​ប្រព័ន្ធ​ខ្សែបណ្តាញ​ផ្នែក​ព​ត៌​មាន​វិទ្យា​ និង​ប្រព័ន្ធ​សុវត្ថិភាព​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ Alantek​ Communication​ Asia​ ដែល​ជា​ក្រុមហ៊ុន​ធំ​ជាងគេ​ខាង​ផ្នែក​ ប្រព័ន្ធ​ខ្សែរ​ បណ្ដាញ​ ព​ត៌​មាន​វិទ្យា​,​ ប្រព័ន្ធ​ខ្សែសំលេង​ និង​ប្រព័ន្ធ​ខ្សែ​សុវត្ថិភាព​ មាន​មូលដ្ឋាន​នៅ​ប្រទេស​ សិង្ហ​បុរី​ បាន​រៀបចំ​សិក្ខា​សិលា​ស្តី​ ពី​ការ​ ប្រកាស​ផលិតផល​របស់​ Alantek​ មាន​ដូច​ជា​ Copper​ Cat6A,​ Cat6,​ Cat5e,​ Fiber​ Optic,​ FTTX​ Solution​ ជាដើម​។​

តាម​រយះ​អ្នក​ជំនាញ​ក្រុមហ៊ុន​ Alantek​ ដែល​អញ្ជើញ​មក​ពី​ប្រទេស​សិង្ហ​បុរី​។​ក្នុង​ព្រឹត្តិការ​ណ៌​នោះ​ យើង​សង្កេត​ឃើញ​ថា​មានការ​ចូលរួម​ ជា​ច្រើន​ ពី​សំណាក់​អតិថិជន​ដែល​ជា​ដៃគូរ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ CCTi​ Asia​ ដែល​មាន​ដូច​ជា​ សំណង់​និង​ វិស្វកម្ម​ ក្រុមហ៊ុន​ចែកចាយ​ ផលិត​ ផល​បន្ត​ ក្រុមហ៊ុន​ផ្គត់ផ្គង់​អុ​ិ​ន​ធើ​ណិ​ត​ ទូរស័ព្ទ​ ធនាគារ​ សកល​វិទ្យាល័យ​ សណ្ឋាគារ​ និង​បណ្ដា​ស្ថាប័ន​ផ្សេងៗ​ជា​ច្រើន​ទៀត​។​

​លោក​ Ray​ Tan,​ ប្រធាន​គ្រប់គ្រង​ទូទៅ​(General​ Manager)​ របស់​ក្រុមហ៊ុន​ Alantek​ បានអោយ​ដឹង​ថា​ ក្រុមហ៊ុន​នេះ​ គឺជា​ក្រុម​ ហ៊ុន​ឈានមុខ​គេ​មួយ​ខាង​ផ្នែក​ប្រព័ន្ធ​ខ្សែបណ្ដាញ​ព​ត៌​មាន​វិទ្យា​ ប្រព័ន្ធ​ភ្ចា​ប់​ទៅ​ប្រព័ន្ធ​សុវត្ថិភាព​ ប្រព័ន្ធ​សម្លេង​ មាន​ចែក​ចា​នៅ​ទូ​ទាំង​ ទីផ្សារ​សកល​ តាម​បណ្ដា​ប្រទេស​ធំៗ​ ដូច​ជា​ ប្រទេស​អា​មេ​រិច​,​ នៅ​អាស៊ី​,​ North​ and​ South​ America​។​ ហើយ​ការ​សហការ​ រវាង​ក្រុម​ ហ៊ុន​ ទាំង​ពីរ​នេះ​ នឹង​ជយ​យ​ឲ្យ​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទទួល​បាន​នូវ​ផលិតផល​សុទ្ធ​ ការ​បណ្ដុះបណ្ដាល​ខាង​ផ្នែក​បច្ចេកទេស​ ការ​ទទួល​បាន​នូវ​ផលិតផល​ទាន់​ពេល​វាល​ ការ​ធានា​ជា​លក្ខ​ណះ​ស្តង់ដា​ពី​ក្រុមហ៊ុន​ Alantek​ សុទ្ធ​ពិតប្រាកដ​ ដោយ​មានការ​ធានា​ជា​ លក្ខ​ណះ​ប្រព័ន្ធ​រហូត​ដល់​ 25​ ឆ្នាំ​ ព្រម​ជាមួយ​តម្លៃ​សមរម្យ​ ដែល​ផលិត​ក្លែងក្លាយ​និង​ផលិត​ខុស​ Channel​ មិន​អាច​ធ្វើ​បាន​។​

​លោក​ សូ​ សុ​ផា​ណ្ណា​រ៉ា ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ CCTi​ Asia​ បាន​មាន​ប្រសាសន៍​ថា​ បន្ទាប់​បាន​ចាប់ផ្តើម​ដំនើរការ​អាជីវកម្ម​ ក្រុមហ៊ុន​ បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​។​ សមត្ថភាព​ ការ​អនុវត្តន៍​របស់​ក្រុមហ៊ុន​ CCTi​ Asia​ បាន​ផ្តល់​ភាព​ជឿជាក់​ពី​សំណាក់​ដៃគូរ​ពាណិជ្ជ​ កម្ម​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​ មាន​ដូច​ជា​ Comnet,​ IDS,​ NESS​ Corporation,​ AVTECT,​ Hundure,​ Innodep,​ Alantek,​ TE(AMP​ &​ Commscope),​ inter-M,​ Commax,​ Eldes,​ Fortinet,​ CAME,​ Cisco,​ ATI​ Samsung,​ Epson,​ Honeywell,​ Fluk​ Network,​ NEC,​ Socomec,​ APC​ និង​ផលិតផល​ជា​ច្រើន​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *

six − 2 =